ខ្សែ​ប្រយុទ្ធ​ Vinicius Jr បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Movistar Fútbol ក្រោយ​ក្លឹប​ Real Madrid ប្រកួត​ចាញ់​ក្លឹប​ Manchester City ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ថ្ងៃ​នេះ​នូវ​លទ្ធផល​ ៣-៤ ដោយ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ Karim Benzema នឹង​បញ្ចប់​រដូវកាល​នេះ​ដោយ​ទទួល​បាន​ Ballon d’Or ។

Karim Benzema នឹង Vinicius Jr
Karim Benzema នឹង Vinicius Jr

Vinicius Jr បាន​និយាយ​ថា​៖” ចង់​និយាយ​ទាក់ទង​នឹង​ Karim Benzema មែន​? និយាយ​ទៅ​គាត់​ជា​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​គាត់​ក៏​ជា​បង​ប្រុស​ខ្ញុំ​ផង​ដែរ​។ មាន​តែ​សង្ឃឹម​ថា​ គាត់​អាច​បញ្ចប់​រដូវកាល​នេះ​ដោយ​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ ឈ្នះ​ពាន​ Champions League និង​បន្ទាប់​មក​បញ្ចប់​ដោយ​ឈ្នះ​ពាន​ Ballon d’Or។ “។

នៅ​ក្នុង​រដូវកាល​នេះ​ Benzema ចួល​លេង​ឲ្យ​ Real Madrid បាន​៤១ប្រកួត​ហើយ​ និង​ស៊ុត​ចូល​បាន​៤១គ្រាប់។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មាន​ការ​ឡើង​ទម្រង់​លេង​ខ្លាំង​ដោយ​ជួយ​ឲ្យ​ Real Madrid ឈ្នះ​ការ​ប្រកួត​ធំ​ជា​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​មជ្ឈដ្ឋាន​បាល់ទាត់​ទូ​ទៅ​យល់​ថា​គេ​មាន​ឱកាស​ច្រើន​នឹង​ឈ្នះ​ពាន​ Ballon d’Or ក្នុង​ឆ្នាំ​នេះ។

ក្នុង​ការ​ប្រកួត​ខាង​លើ​ Benzema ស៊ុត​ចូល​២គ្រាប់​ ដោយ​គ្រាប់​១គ្រាប់​ស៊ុត​ចូល​នៅ​នាទីទី៣៣ និង​១គ្រាប់​ទៀត​នៅ​នាទីទី៨២ តាមរយៈការ​ស៊ុតប៉េណាំងទី៕