ខ្សែប្រយុទ្ធ​ Vinicius Jr មាន​តម្លៃ​ខ្លួន​រហូត​ទៅ​ ១២០លាន​អ៊ឺរ៉ូ​ នៅ​ក្នុង​ខណៈ​នេះ​។ បើ​យោង​តាម​ទិន្នន័យ​ទីផ្សារ​កីឡាករ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ខ្សែប្រយុទ្ធ​ Vinicius Jr
ខ្សែប្រយុទ្ធ​ Vinicius Jr

បើ​ប្រៀធៀប​រវាង​តម្លៃ​ខ្លួន​របស់​កីឡាករ​ Real Madrid រូប​នេះ​កាល​ពី​ឆ្នាំ​មុន​ និង​តម្លៃ​ខ្លួន​នៅ​ក្នុងខណៈ​នេះ​គឺ​ថា​ គេ​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​២០លាន​អ៊ឺរូ​ ដោយ​កាល​ពី​ចុង​ឆ្នាំ​មុន​ គេ​មាន​តម្លៃ​ខ្លួន​ត្រឹម​១០០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ រី​ឯ​ពេល​នេះ​ឡើង​ដល់​ ១២០លាន​អ៊ឺរ៉​ ដែល​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ ដែល​មាន​គេ​មាន​។

នៅ​ក្នុង​រយៈពេល​១​រដូវកាល​កន្លង​ទៅ​នេះ​ Vinicius បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ខ្លាំង​ ដោយ​បាន​ចូល​ប្រកួត​ ៥២ប្រកួត​ និង​ស៊ុត​ចូល​២២គ្រាប់​ ដោយ​ក្នុង​ចំណែក​ជួយ​ Real ឲ្យ​ឈ្នះ​ពាន​ធំៗ​ដូច​ជា​ La Liga និង​ UEFA Champions League ក្នុង​ពេល​តែ​មួយ​។

Vinicius ប្រឡូក​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​ធំ​៥ឆ្នាំ​ហើយ​ ដោយ​លេង​ឲ្យ​ Flamengo, Real Madrid Castilla និង​ Real Madrid នេះ​។ នៅ​ក្នុង​រដូវកាល​នេះ​ គេ​មាន​អាយុ​២២ឆ្នាំ​ហើយ​ បាន​បន្ត​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ ដោយ​ចូល​រួម​លេង​បាន​ ៩ប្រកួត​ និង​ស៊ុត​ចូល​៥គ្រាប់​ឲ្យ​ Real Madrid។ គេ​ក៏​រំពឹង​តំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ចូល​រួម​ប្រកួត​ World Cup 2022 នេះ​ផង​ដែរ​៕