ខ្សែ​បម្រើ​ប្រយុទ្ធ Vinicius Junior បាន​បង្ហាញ​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ជំនួប El Clasico ដែល Real Madrid យក​ឈ្នះ Barcelona ក្នុងលិទ្ធផល ២ ទល់នឹង ១ ក្នុង​កីឡដ្ឋាន Camp Nou ។

Vinicius Junior
Vinicius Junior

ត្បិត​តែ​បច្ចុប្បន្ន​កំពុង​លេង​​នៅ Madrid ប៉ុន្តែ​អតីត​អ្នក​តាមដាន​កីឡាករ​ក្នុង​ប្រទេស​ប្រេស៊ីល​របស់ Barcelona លោក Andre Cury បាន​ទម្លាយ​ឲ្យ​​ដឹងថា Vinicius ​គឺ​ជា​អ្នក​គាំទ្រ​​របស់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​មួយ​នេះ។

និយាយ​ក្នុង​កម្មវិធី​មួយ​លោក Andre Cury បាន​ឲ្យ​ដឹង​ថា៖ “Vinicius បាន​យំ​ពេល​ដែល Barca វាយ​បក​យក​ឈ្នះ PSG ក្នុងលិទ្ធផល ៦ ទល់នឹង ១។ គេ​ត្រៀម​នឹង​ចុះ​កុងត្រា​ជាមួយ Barcelona ដូច​គ្នា។​ភ្នាក់ងារ​របស់​គេ​ទាំង​ពីរ​ជា​គឺ​ជា​មិត្តសម្លាញ់​នឹង​ខ្ញុំ។ ប៉ុន្តែ​នៅ​នាទី​ចុងក្រោយ ពួក​គេ​បាន​ក្បត់​ខ្ញុំ​និង​ក្លឹប។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​មកពួក​យើង​​ឈប់​និយាយ​រក​គ្នា​រហូត​មក”។

​Vinicius Junior បាន​ផ្លាស់​មក​កាន់ Real Madrid កាល​ពី​ខែ​ឧសភាឆ្នាំ ​២០១៧ ក្នុង​តម្លៃ​ខ្លួន ​៤៦​លាន​អឺរ៉ូ។ ៤ ​រដូវ​កាល​ជាមួយ​ក្លឹបកីឡាករ​វ័យ ​២១​ឆ្នាំ​លេង​បាន ​១៣០ ​ប្រកួត ទាត់​បញ្ចូល​ទី​ ២២​ គ្រាប់​គិត​គ្រប់​កម្មវិធី៕