ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់ Virgil van Dijk ត្រូវបានបោះឆ្នោតអោយជាប់ជា កីឡាករល្អបំផុតប្រចាំឆ្នាំនៅអឺរ៉ុប សំរាប់រដូវកាល ២០១៨/១៩ ដោយបានយកឈ្នះកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo។

photo of Virgil van Dijk
ខ្សែ​ការពារ Virgil van Dijk របស់ Liverpool

Van Dijk ជាកីឡាករសំខាន់មួយរូប ដែលបានជួយអោយ Liverpool ឈ្នះពាន Champions League ក៏ទទួលបានពានរង្វាន់ខ្សែការពារល្អបំផុតប្រចាំរដូវកាល ដោយយកឈ្នះ មិត្តរួមក្រុមហង្សក្រហម Trent Alexander-Arnold និង មិត្តរួមក្រុមជម្រើសជាតិហូឡង់ Matthijs de Ligt។

គួរបញ្ជាក់ថា អ្នកដែលបានចូលរួមបោះឆ្នោតសំរាប់តំណែងម្ចាស់ពានកីឡាករល្អបំផុតរបស់អឺរ៉ុបមានដូចជា គ្រូបង្វឹកទាំង៨០រូប ដែលចូលរួមដឹកនាំក្រុមក្នុងការប្រកួត Champions League និង Europa League និង អ្នកកាសែត ៥៥រូប ដែលជ្រើសរើសដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អឺរ៉ុប។

Van Dijk គឺជាខ្សែការពារដំបូង ដែលបានឈ្នះពានរង្វាន់នេះ បន្ទាប់ពី Luka Modric ដែលបានយកឈ្នះ Ronaldo និង Mohamed Salah កាលពីរដូវកាលមុន៕

Lionel Messi, Cristiano Ronaldo, Virgil van Dijk