ខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Fiorentina នឹងចាកចេញពីក្លឹបនៅដំណាច់រដូវកាលនេះ។

Dusan Vlahovic
Dusan Vlahovic

យោងតាម Nicolo Schira កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានជ្រើសរើសមិនបន្តកុងត្រាជាមួយក្រុម Fiorentina ហើយនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅរដូវក្តៅក្រោយ។

លើសពីនេះ កីឡាករវ័យ 21 ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្រុមសេះបង្កង់ Juventus រួចហើយលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងប្រាក់ខែប្រហែល 6 លានអឺរ៉ូក្នុងមួយឆ្នាំ។

គេរាយការណ៍ថាក្រុម Juve ចង់ចុះហត្ថលេខាជាមួយ Vlahovic ក្នុងខែមករា ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តរង់ចាំរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាល 2021/22 ដើម្បីចុះហត្ថលេខាលើ Dusan Vlahovic ដោយឥតគិតថ្លៃ ដោយមិនបាច់ចំណាយលុយចំនួន 80 លានអឺរ៉ូ។

Dusan Vlahovic បានចុះស៊ុតបញ្ជូលទីសរុប 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 1ដង ក្នុង 13 ប្រកួតនៅរដូវកាលនេះ៕