Dusan Vlahovic ​រក​គ្រាប់​បាល់​បាន​តាំង​ពី​វិនាទី​៣២ ​ក្រោយ​កែ​បាល់​ភ្លាម​ៗ ​ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ក្រុម Juventus ​បាន​ត្រឹម​ស្មើ​ក្រុម Villarreal ​ក្នុង​លទ្ធផល ១ ទល់នឹង ១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១។

Dusan Vlahovic
Dusan Vlahovic

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Juventus ​ចាប់​ផ្ដើម​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​កែ​បាល់​ភ្លាម​ៗ​ម្ល៉េះ ​ដោយ​កីឡាករ​ចំណូល​ថ្មី Vlahovic ​ធ្វើ​បាន​សម្រេច។ តែ​គួរ​ឱ្យ​សោកស្ដាយ​ការ​នាំ​មុខ​នេះ ​មិន​អាច​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​បាន​ទេ។ ​នៅ​នាទី​៦៦ ​កីឡាករ Parejo ​របស់​ក្រុម Villarreal ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​ហើយ​វា​បាន​រក្សា​លទ្ធផល ១ ទល់នឹង ១ ​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

​យ៉ាងណាមិញ ​សម្រាប់​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​ប្លែក​ពី​រដូវ​កាល​មុន​ៗ ​ដោយ​មិន​គិត​គ្រាប់​បាល់​ក្រៅ​ដី​ទេ​នោះ ​មាន​ន័យ​ថា​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ស្វែង​រក​ចាញ់​ឈ្នះ​ម្ដង​ទៀត ​នៅ​ទឹកដី​អ៊ីតាលី​វិញ​ម្ដង ​នៅ​៣​សប្ដាហ៍​ក្រោយ៕