វាជារឿងដ៏គួរឱ្យភ្ញាក់ភ្អើរហើយ នារដូវថ្មីនេះ 2018/19 នៅក្របខ័ណ្ឌ Premier League ក្រុមដែរជាប់លេង 14កាលពីរដូវកាលមុន Watford ឥឡូវនេះជា​ក្រុម​​មាន​ការ​ចាប់ ​អារម្មណ៍​ខ្លាំង ដោយ​សារ​ 4ប្រកួត​កន្លង​ ទៅ​ពួក​គេ​មិន​ទាន់​បរាជ័យ​ឬ​ស្មើ​មួយ​ប្រកួត​ណា​ទេ។

Watford យកឈ្នះ Tottenham Hotspur
Watford យកឈ្នះ Tottenham Hotspur

កាល​ពី​យប់​មិញ Watford​ ទទួល​បាន​ 3​ពិន្ទុ​បន្ថែម​ទៀត​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង Tottenham Hotspur ក្នុង​លទ្ធផល 2-1។ ពីរគ្រាប់របស់ Watford​ រកបានដោយ Troy Deeney និង Craig Cathcart ។ ខណៈដែរមួយគ្រាប់របស់ក្រុមខ្លាំង Spurs​ រក​បាន​គ្រាប់​បាល់​ដោយ​សារ​ការ ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខាង Watford ទេ។

Watford ឈ្នះការប្រកួតលីគចំនួន 4លើកជាប់គ្នាជាលើកដំបូងក្នុងរយៈពេល30ឆ្នាំ ខណៈដែរពួកគេកំពុងតែប្រជែងកៅអីកំពូលតារាងក្នុងលីគជាមួយក្រុម Liverpool និង Chelsea ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Daily Mail