ខ្សែប្រយុទ្ធ Wayne Rooney បានបង្ហាញពីក្តីសុបិន្តរបស់គាត់ក្នុងការជួយក្លឹប Everton ឈ្នះពានរង្វាន់ជាលើកដំបូងវិញ ជាង 20ឆ្នាំមកហើយក្លឹបនេះមិនដែរឈ្នះអ្វីសោះ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ទាំងស្រុងព្រោះម្ចាស់ក្លឹប Everton លោក Farhad Moshiri បណ្ដេញគាត់ចេញពីក្លឹប។

Wayne Rooney
Wayne Rooney

ពិតណាស់ Rooney បានចាកចេញពីក្រុម Manchester United ផ្លាស់ទៅ Everton នៅខែកក្កដាឆ្នាំ 2017 ។ហើយ Man Utd បានជួយសម្រួលដល់កិច្ចព្រមព្រៀងនេះខ្លះដោយជួយចំណាយប្រាក់ជាមួយគាត់។ 

Rooney លេងបានយ៉ាងល្អតាំងពីទៅលេងនៅទីនោះ ប៉ុន្តែលេងយ៉ូរៗទៅបែជាលោកធ្លាក់មកលេងនៅតំបន់កណ្ដាលវិញ ខណៈដែរលោកធ្លាប់តែជាខ្សែប្រយុទ្ធជួរមុខ ពេលនោះលោកដឹកថា ការដាក់ឱ្យគាត់លេងបែបនេះគឺជាចេតនារបស់ក្លឹបមិនចង់ឱ្យគាត់នៅ។

Wayne Rooney
Wayne Rooney

Rooney និយាយថា វាមិនងាយស្រួលទេក្នុងការចាកចេញពីក្រុម Man United។ Everton នោះឯងដែរជាចម្បងឱ្យខ្ញុំចាកចេញ។ ខ្ញុំចង់ជួយពួកគេឱ្យបន្តឆ្ពោះទៅមុខនិងឈ្នះពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ 1995 ។ នោះគឺជាក្តីសុបិន្តរបស់ខ្ញុំ។ ប៉ុន្តែជាអកុសលវាមិនបានកើតឡើងទេ។ ខ្ញុំមានការខកចិត្តបន្តិចបន្ដួចជាមួយនឹងម្ចាស់ក្លឹប Everton ប៉ុន្តែវាមិនអីទេសម្រាប់ខ្ញុំ ៕

លោក Farhad Moshiri ម្ចាស់ក្លឹប Everton
លោក Farhad Moshiri ម្ចាស់ក្លឹប Everton

ប្រភពពិ៖ Daily Mail