លោក Wayne Rooney បាននិយាយចំៗថា កីឡាករឆ្នើម Cristiano Ronaldo មិនស្រួលត្រូវរត់ទៅដូរសញ្ជាតិទៀត ដើម្បីបានលេងពាន World Cup។

Wayne Rooney នឹង Cristiano Ronaldo
Wayne Rooney នឹង Cristiano Ronaldo

ជាការពិតណាស់ ប៉ុន្មានថ្ងៃកន្លងនេះ មានរបាយការណ៍ជាច្រើន ដែលទាក់ទងទៅនឹង ការចង់ចាកចេញរបស់ កីឡាករឆ្នើម Ronaldo ពី Man Utd​ ព្រោះបញ្ហាមិនសប្បាយចិត្ត មួយចំនួន នៅក្នុងក្រុម។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកដល់ Man UTD វិញ ខ្សែប្រយុទ្ធឆ្នើមខាងលើ បានបង្ហាញខ្លួន ៣៨ប្រកួត និង រកបាន ២៤គ្រាប់។

លោក Rooney បាននិយាយថា៖ “ពេលខ្លះ ខ្ញុំគិតថា ប្រសិនបើក្រុមជម្រើសជាតិរបស់ Ronaldo មិនមានឈ្មោះទៅប្រកួតពាន WC ខ្ញុំជឿថា មិនស្រួលគេ រត់ទៅដូរសញ្ជាតិ ដូរប្រទេសទៀត ដើម្បីបានទៅប្រកួត”៕