ទោះបីធ្លាប់ចាប់ដៃគូជាមួយគ្នាក្តី ក៏ប៉ុន្តែ លោក Wayne Rooney បែរជាជ្រើសយក Lionel Messi រំលង Cristiano Ronaldo ទៅវិញ។

Wayne Rooney
Wayne Rooney

ជាការពិតណាស់ មិនថា កីឡាករណាៗ ឬ អ្នកគាំទ្រមកពីណានោះទេ គឺសុទ្ធសឹងតែស្គាល់ហើយដឹងថា Messi ជាកីឡាករអស្ចារ្យប៉ុណ្ណា។ Messi មានចំណែកធំមួយក្នុង ពិភពបាល់ទាត់ ដោយរូបគេ ប្រៀបដូចជា និមិត្តរូប ទៅដល់កីឡាករជំនាន់ក្រោយ។

Rooney បាននិយាយថា៖ “ប្រហែលជាខ្ញុំធ្លាប់និយាយម្តងហើយ កីឡាករទាំងពីរពិតជាល្អខ្លាំងមែន ក៏ប៉ុន្តែ Messi ទើបជាកីឡាករឆ្នើមពិតៗ នៅក្នុងកែវភ្នែករបស់ខ្ញុំ”៕