Photo of Wayne Rooney
អតីតប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney

អតីតប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney នឹងចាកចេញពីក្លិប DC United ក្រោយពីបានយល់ព្រមលើការព្រមព្រៀងគ្នាមួយដើម្បីក្លាយជាកីឡាករ និងជាគ្រូបង្វឹករបស់ក្លិប Derby County ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship។

Photo of Wayne Rooney
LONDON, ENGLAND – NOVEMBER 15: Wayne Rooney of England during the International Friendly match between England and United States at Wembley Stadium on November 15, 2018 in London, United Kingdom. (Photo by Catherine Ivill/Getty Images)

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃអង្គារ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ទាំងប្រទេស និងក្លិប Manchester United របស់គេនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល ១៨ខែ ជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ មួយនេះ ដែលបានឈានទៅប្រកួតវគ្គ Playoff កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Frank Lampard។

Photo of Wayne Rooney
Wayne Rooney

ការចុះហត្ថលេខាជាមួយនឹងអតីតកីឡាករឆ្នើមរូបនេះ បានផ្តល់ផលតបស្នងដល់ក្លិប Derby រួចជាស្រេច។ លោក Mel Morris ដែលជាម្ចាស់ក្លិប បានឲ្យដឹងថា៖ «ទាក់ទងនឹងការចុះហត្ថលេខាជាមួយនឹង Wayne យើងត្រូវបានផ្តល់កុងត្រាផ្នែកឧបត្ថម្ភជាមួយនឹងម្ចាស់ឧបត្ថម្ភលើអាវដ៏សំខាន់របស់យើង»។ Derby ដែលជាម្ចាស់ជើងឯករបស់អង់គ្លេស២សម័យកាល កាលពីឆ្នាំ១៩៧០ បានទទួលផលប្រយោជន៍ នៅពេលដែលមានពាក្យចរចាមអារ៉ាមថា ភរិយារបស់ Rooney គឺនាង Colleen មិនសប្បាយចិត្តក្នុងការរស់នៅសហរដ្ឋអាមេរិក និងចង់វិលត្រឡប់មកផ្ទះវិញ។ Rooney ដែលបច្ចុប្បន្នតែធ្វើការដើម្បីទទួលបានលិខិតទទួលស្គាល់ពីអាជីពជាគ្រូបង្វឹករបស់គេ នឹងធ្វើការក្រោមការដឹកនាំរបស់លោក Phillip Cocu អតីតគ្រូបង្វឹករបស់ក្លិប PSV Eindhoven៕