Arsenal បានរាយការណ៍ថាបានកំណត់ Nabil Fekir ជាគោលដៅវាយលុកជាអាទិភាពរបស់ពួកគេនៅមុនរដូវកាលដោះដូរនៅរដូវក្តៅមុនពេល World Cup ចូលមកដល់ ។

photo of Nabil Fekir
Arsenal will attempt to sign Nabil Fekir in the summer

Fekir បានស៊ុតបញ្ចូលទី 55 គ្រាប់ក្នុង 145 ប្រកួតសម្រាប់ Lyon តាំងពីបានបំបែកខ្លួនក្នុងក្រុមដំបូងក្នុងឆ្នាំ 2013 ប៉ុន្តែកីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងរដូវកាលថ្មីៗនេះ ។

ក្រុមកាំភ្លើងធំបានដឹងច្បាស់ពី Fekir អស់ហើយ ខណះដែលគ្រូបង្វឹកបារាំង Gilles Grimandi បានពិនិត្យយ៉ាងដិតដល់នូវការអភិវឌ្ឍន៍របស់ខ្សែប្រយុទ្ធចាប់តាំងពីការឡើងទៅ Ligue 1 របស់គាត់ ។

យោងតាមសារព័ត៌មាន The Daily Mail បានឱ្យដឹងថាលោក Arsene Wenger បានបញ្ជាឱ្យក្រុមកាំភ្លើងធំ Arsenal ទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារបារាំងមុនការប្រកួត World Cup 2018 នៅប្រទេសរុស្ស៊ី ។

ប្រភព : metro