photo of Danny Welbeck
Danny Welbeck​ of Arsenal

បន្ទាប់ពី​រង​របួស​ក្បាលជង្គង់​ធ្ងន់ធ្ងរ​ដែលធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Danny Welbeck អវត្តមានពី​ការប្រកួត​អស់រយៈ​ពេល​18​ខែ ប៉ុន្តែអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger សង្ឃឹមថា កីឡាកររូបនេះអាចនឹងត្រូវ​បាន​ជំរុញទឹកចិត្ត​ដោយកីឡាករ​ Jack Wilshere ដែល​បាន​ព្យាយាមស្តាទម្រង់លេងរបស់ខ្លួន​ឡើង​វិញ បន្ទាប់ពី​រងរបួស​ធ្ងន់​ហើយ​គ្រោងនឹង​ចុះ​កិច្ច​សន្យា​ថ្មីបន្តជាមួយ Arsenal ។

គ្រូបង្វឹករបស់ Arsenal បាននិយាយថា៖ «ខ្ញុំចូលចិត្តគាត់ព្រោះគាត់ អាចលេងនៅខាងឆ្វេងឬស្តាំ ក៏បាន ។  គាត់គឺជា​កីឡាករ​ដែលមាន​លក្ខណៈ​វិជ្ជមាន។ គាត់ប្រហែលជា​មិនមែនជាកីឡាករ​ដែល​រកគ្រាប់បាល់​បាន​ច្រើនដូចជា​ Harry Kane ទេ ប៉ុន្តែ​នៅក្នុងក្រុមអង់គ្លេស​ គាត់​អាច​លេងបានជាមួយ Kane ពីព្រោះគាត់អាចលេងបាន​គ្រប់ទីតាំង»៕

ប្រភពពី៖ dailymail