អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានច្រានចោលរបាយការណ៍ដែលថាលោកនឹងទៅដឹកនាំក្រុម AC Milan ថាជាព័ត៌មាន ក្លែងក្លាយ។

លោក Arsene Wenger
លោក Arsene Wenger

ពិតណាស់សារព័ត៌មានរបស់បារាំង France Football  បានចេញផ្សាយនៅសប្តាហ៍នេះថា អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះកំពុងតែចរចារជាមួយប្រធានក្លឹប AC Milan ដើម្បីទៅជំនួសដំណែងលោក​ Gennaro Gattuso។

គ្រូបង្វឹលសញ្ចាតិបារាំងវ័យ 69ឆ្នាំរូបនេះបានចេញមុខនិយាយជាមួយសារព័ត៌មាន BEIN Sports ថា៖ «រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថា វាជាព័ត៌មានក្លែងក្លាយប្រសិនបើខ្ញុំចុះហត្ថលេខានៅកន្លែងណាមួយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាដោយខ្លួនឯង។ ខ្ញុំមិនអាចរារាំងពួកគេរឿងចុះផ្សាយនោះទេ ប៉ុន្តែខ្ញុំអាចរារាំងនៅអ្វីក្នុងជីវិតរបស់ខ្ញុំបាន»៕

លោក Gennaro Gattuso គ្រូបង្វឹករបស់ AC Milan
លោក Gennaro Gattuso គ្រូបង្វឹករបស់ AC Milan

ប្រភព៖ Sky Sport