លោក Arsene Wenger បាននិយាយថា Arsenal ស្ទើរតែបានចុះកុងត្រាជាមួយកីឡាករ Messi និង Ronaldo ទៅហើយក្នុងឆ្នាំ 2003 ។

photo of Arsène Wenger
Arsène Wenger , Cristiano Ronaldo, Lionel Messi

លោកបានអះអាងថាឆ្នាំនេះគឺឆ្នាំ 2003 ហើយអ្នកលេងទាំងពីរនាក់នោះ Messi និង Ronaldo កីឡាករដ៏ឆ្លាតវៃនឹងខ្លាំងគ្មានដែនកំណត់ ។

គាត់បាននិយាយក្នងគេហ័កទំព័ររបស់ Arsenal ថា៖ «ការដោះដូរកីឡាករដែលខ្ញុំចងចាំបំផុត គឺការបាត់បង់ Ronaldo។ គាត់និងម្តាយរបស់គាត់មានទំនាក់ទំនងជិតស្និទ្ធនឹងពួកយើងមែនទែន ប៉ុន្តែពេលនោះ Manchester United បានព្យាយាមប្រជែងជាមួយពួកយើង និងនៅទីនោះ មានលោក Carlos Queiroz ដែលជាគ្រូរបស់ Ronaldo»

លោកបានបន្ថែមថា៖ «ខ្ញុំបានជួបឪពុកម្តាយរបស់ Cesc [Fàbregas] ហើយនៅពេលនោះយើងចាប់អារម្មណ៍លើ Messi និង Gerard Pique ផងដែរ។ យើងបានព្យាយាមសម្រាប់បានព្យាយាមណាស់ ប៉ុន្តែបញ្ហា គឺទីភ្នាក់ងាររបស់ពួកគេ។ Barelona មិនចង់បាត់បង់រូបគេឡើយ ហើយពួកគេក៏ដាក់សំណើទិញយក Messi តែម្តង»

ប្រភពពី៖ joe