photo of Mesut Ozil
Mesut Ozil of Arsenal

លោក Arsene Wenger អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំបានទទួលការកោតសរសើរចំពោះខ្សែបម្រើ Mesut Ozil ក្រោយពីបានទទួលជ័យជម្នះ 5-0 លើក្រុម Huddersfield Town កាលពីយប់ថ្ងៃពុធ។

កីឡាករអាល្លឺម៉ង់រូបនេះបានផ្តល់ជំនួយដល់កីឡាករ Olivier Giroud និង Alexis Sanchez មុនពេលរកបានគ្រាប់បាល់ខ្លួនឯងក្នុងរយៈពេលតែ 4 នាទីប៉ុណ្ណោះដើម្បីផ្តល់ឱ្យក្រុមកាំភ្លើងធំនាំមុខ 4-0 ក្រោយពីកីឡាករ Alexandre Lacazette បានបើកឆាកដំបូង។ កីឡាករ Giroud បានស៊ុតបាល់របស់គេនៅនាទីទី 87 ដើម្បីផ្តួល Huddersfield ។

លោក Wenger មានសេចក្តីសោមនស្សរីករាយ នឹងការសម្តែងរបស់ Ozil  ហើយក៏បានសរសើរដល់ស្មារតីប្រយុទ្ធរបស់កីឡាករវ័យ 29 ឆ្នាំផងដែរ។

លោក Wenger បានប្រាប់សារពត៌មានថា: « Ozil គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ហើយគាត់ក៏បានបង្ហាញពីពេលវេលាដ៏ល្អរបស់គាត់ផងដែរ។

ប្រភពពី៖ foxsportsasia