អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយប្រាប់កីឡាកររបស់ខ្លួន Aaron Ramsey ថាឱ្យទៅចូលរួមជាមួយក្លឹបយក្សបារាំង Paris Saint-Germain បើចេញពី Arsenal មែននោះ។

Wenger ប្រាប់ Ramsey បើចេញពី Arsenal ឱ្យទៅ Paris Saint-Germain
Wenger ប្រាប់ Ramsey បើចេញពី Arsenal ឱ្យទៅ Paris Saint-Germain

កីឡាករសញ្ចាតិ Wales រូបនេះ មិនទាន់បានចុះកុងត្រាថ្មីនៅឡើយទេ ខណៈដែរកិច្ចសន្យារបស់គាត់ផុតកំណត់ជាមួយក្លឹបនៅរដូវកាលនេះហើយ បើរឿងពាក្យចរចាមរ៉ាមលោកចង់ចាកចេញពីក្លឹបមានការចុះផ្សាយជារឿយៗ។

ក្លឹបដែរលិចធ្លោរចង់បានរូបគេជាខ្លាំងគឺមានអ្នកមានបារាំង Paris Saint-Germain  នឹងក្លឹនយក្សអាល្លឺម៉ង់ Bayern Munich។ Aaron Ramsey ជាកីឡាករបណ្ដូលចិត្តរបស់លោក Arsene Wenger ដែលលោកបានទិញពីក្លឹប Cardiff City កាលពីឆ្នាំ 2008 នៅពេលលោកដឹកនាំ ប៉ុន្តែបច្ចុន្បន្ននេះលោកបានចាកចេញពីក្លឹបមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ ក្រោយពីដឹកនាំក្លឹបនេះ 22ឆ្នាំជាង៕

ប្រភព៖ Metro