Wenger ផ្ញើសារទៅ Henry ក្រោយពី Monaco ធ្លាក់ពី Champions League
អតីតគ្រូបង្វឹករបស់ក្លឹប Arsenal លោក Arsene Wenger បាននិយាយប្រាប់ Thierry Henry ថា នៅពេលរដូវថ្មីបើកលោកត្រូវចាំបាច់ទិញកីឡាករថ្មីចូលនឹងដោះដូរកីឡាកររបស់ខ្លួន។

ពិតណាស់ Thierry Henry ធ្លាប់ជាអតីតកីឡាកររបស់លោក Arsene Wenger ជាង 7 , 8ឆ្នាំដែរកាលនៅ Arsenal។ Henry ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹករបស់ប្រទេសបែលហ្ស៊ិកលោក Roberto Martinez នឹងបានមកជំនួសលោក Leonardo Jardim នៅ Monaco ជាងមួយខែមុន ខណៈពេលនេះ នៅចំណាត់ថ្នាក់ទី 19 ក្នុងលីគកំពូលរបស់បារាំង Ligue 1 និងទទួលជ័យជម្នះតែមួយប្រកួតប៉ុណ្នោះតាំងពីបើករដូវកាលថ្មីមក។
Wenger បាននិយាយប្រាប់សារព័ត៌មាន BeIN SPORTS ឱ្យ Thierry Henry ដឹងថា៖ គាត់មានការយល់ដឹងខ្ពស់នឹងមានចំណេះដឹងត្រឹមត្រូវ។ ប៉ុន្តែវារៀងពីបាក់ទិចហើយនៅពេលមាននរណាម្នាក់មកកែទម្រង់ក្រុមមួយដែរកំពុងធ្លាក់ជើង។ អ្វីដែរសំខាន់បំផុតនោះគឺរុះរើក្រុមសារជាថ្មីទើបអ្វីប្រសើរឡើង៕
ប្រភព៖ Metro