លោក​ Arsene Wenger ​ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Canal+ កាល​ពី​ពេល​ថ្មីៗ​ថា​ ក្លឹប​ Paris Saint Germain ជឿជាក់​អាច​បញ្ចុះ​បញ្ចូល​ ខ្សែប្រយុទ្ធ​ Kylian Mbappe ឲ្យ​នៅ​បន្ត​ហើយ​ បាន​ជា​បដិសេធ​សំណើ​​ចង់​បាន​របស់​ Real Madrid កាល​ពី​រដូវកាល​ក្ដៅ​មុន​នេះ​។

Arsene Wenger
Arsene Wenger

លោក​ Wenger បាន​និយាយ​ថា​៖” PSG ទទួល​បាន​សំណើ​សុំ​ទិញ​ពី​ក្លឹប​ Real Madrid ត្រឹម​ត្រូវ​។ គិត​មើល​ៗ​បដិសេធ​លុយ​ជាង​ ២០៣​លាន​ដុល្លារ​ លុយ​ប៉ុណ្ណឹង​សម្រាប់​ PSG ក៏​ច្រើន​ណាស់​ដែរ​ “។

លោក​បាន​បន្ត​ថា​៖” អញ្ចឹង​ពេល​ដែល​ពួក​គេ​បដិសេធ​ទំហំ​លុយ​ប៉ុណ្ណឹង​ ខ្ញុំ​គិត​ថា​ ពួក​គេ​ប្រាកដ​ជា​និយាយ​ទៅ​កាន់​ខ្លួន​ពួក​គេ​ថា​ «យើង​កំពុង​តែ​ធ្វើ​បាន​ល្អ​ខ្លាំង​ក្នុង​រដូវកាល​នេះ​ ឥឡូវ​នេះ​មាន​ Messi ហើយ​ អញ្ចឹង​យើង​មិន​ត្រូវ​បាត់​ Mbappe ទេ យើង​ជឿជាក់​ថា​ នឹង​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​គេ​ឲ្យ​នៅ​បន្ត​» “។

ទាក់ទង​នឹង​រឿង​បន្ត​កុងត្រា​ថ្មី​របស់​ Mbappe ខាង​សាមីខ្លួន​ផ្ទាល់​មិន​ទាន់​ដែល​បញ្ជាក់​ចំហ​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ តែ​សម្រាប់​ PSG ក្លឹប​នេះ​តែងតែ​ចង់​បន្ត​កុងត្រា​ឲ្យ​បាន​គេ​នៅ​បន្ត​។

Mbappe នៅ​រដូវកាល​នេះ​ ចូល​ប្រកួត​ឲ្យ​ PSG បាន​២៨ប្រកួត​ហើយ​ និង​ស៊ុត​ចូល​បាន​ ១៩​គ្រាប់​ រី​ឯកុងត្រា​ចប់​ជា​មួយ PSG នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២២ខាងមុខ៕