បើយ៉ោងតាមមិត្តរួមជាតិ Thierry Henry បានឱ្យដឹងថា លោកកំពុងចាប់អារម្មណ៍ក្នុងការដឹកនាំក្រុម Bordeaux ដែរលេងនៅលីគកំពូលរបស់បារាំង Ligue 1 ។

Thierry Henry
Thierry Henry

លោក Gus Poyet ត្រូវបានក្លឹប Bordeaux បណ្ដេញចេញកាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បាននិយាយបញ្ចុះបញ្ចូលឱ្យខ្សែប្រយុទ្ធ Gaetan Laborde ចាកចេញពីក្លឹបនេះទៅក្លឹប Montpellier ដែរលេងនៅលីគជាមួយគ្នានោះ ។

Henry ដែលទទួលជោគជ័យនឹងអាជីពជាកីឡាករបាល់ទាត់ជាមួយក្លិប Arsenal និង Barcelona, បានក្លាយជាជំនួយការគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិប៊ែលហ្សិក។ ប៉ុន្តែកាលពីសប្តាហ៍មុនលោកក៏បានលាឈប់ពីដំណែងនេះហើយខណៈដែរចង់ធ្វើជាគ្រូបង្វឹកជាន់ខ្ពស់ម្ដង ៕

ប្រភពពី៖ Eurosport