កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Southampton បានបើកទ្វាកីឡដ្ឋាន St. Mary’s Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League។

Timo Werner
Timo Werner

ជាការពិតណាស់ ក្រុមភ្ញៀវ Chelsea ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានចូលទៅលត់ក្រុម Southampton ដល់ក្នុងដី ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ក្នុងនោះ Mason Mount និង Timo Werner រកបានម្នាក់ ២ គ្រាប់ ចំណែក Marcos Alonso និង Kai Havertz រកបានម្នាក់មួយគ្រាប់ផងដែរ។

គួរបញ្ជាក់ថា Chelsea ពេលនេះបន្តឈរនៅលេខរៀងទី ៣ ដដែល មាន ៦២ ពិន្ទុ ដោយឡែក Southampton វិញកំពុងឈរនៅលេខរៀងទី ១៣ មាន ៣៦ ពិន្ទុក្នុងដៃ៕