តារា​ឆ្នើម​ប្រចាំ​ក្លឹប RB Leipzig កីឡាករ Timo Werner បាន​ឆ្លើយតប​ក្នុង​ន័យ​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​នៃ​ការ​គ្រោង​ផ្លាស់​ចេញ​​​ទៅ​ចូលរួម​នៅ​ទឹក​ដី Anfield របស់ Liverpool។

photo of Timo Werner
តារា​ឆ្នើម​ប្រចាំ​ក្លឹប RB Leipzig កីឡាករ Timo Werner

កីឡាករ​វ័យ ២៣ ឆ្នាំ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ Spurs ដូច្នោះ​ថា៖ “ពិត​ណាស់​ខ្ញុំ​ដឹង​ថា​ Liverpool ជា​ក្រុម​ល្អ​បំផុត​ដាច់​គេ​ក្នុង​ពេល​នេះ”។

photo of Timo Werner
កីឡាករ Timo Werner

រូប​គេ​បន្ថែម​ប្រាប់ Viasport ៖ “ហើយ​នៅ​ពេល​ដែល​យើង​ជាប់​ឈ្មោះ​ថា​អាច​នឹង​ផ្លាស់​ទៅ​ទី​នោះ គឺ​ជា​មោទនភាព​បំផុត​មួយ តែ​ក្នុង​ពេល​នេះ​គឺ Liverpool មាន​កីឡាករ​កំពូលៗ​ច្រើន​ណាស់ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ពង្រឹង​ខ្លួន​ឯង​ជា​មុន​សិន ដើម្បី​រៀនសូត្រ​បន្ថែម​ក្នុង​ការ​ឈាន​ទៅ​ដល់​កម្រិត​ក្លឹប​មួយ​នោះ”។

photo of Timo Werner
Timo Werner

រំឭក​ថា Werner រក​បាន ២០ គ្រាប់​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន ២២ ប្រកួត​នៅ​ក្របខ័ណ្ឌ Bundesliga ហើយ​រដូវ​កាល​នេះ​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​ជាមួយ Bayern ក្នុង​ការ​គ្រោង​ពាន​ក្នុង​លីគ៕