photo of Daniel Sturridge
Daniel Sturridge of West Brom

លោក Alan Pardew ដែល​ជា​អ្នក​ចាត់ការ​ក្លឹប West Brom បាន​សម្រេច​ខ្ចី​ជើង​  Daniel Sturridge  ពី​ Liverpool រហូត​ដល់​ចប់​រដូវ​កាល​នេះ។

West Brom បាន​បំពេញ​លក្ខខ័ណ្ឌ​រួចរាល់កាល​ពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី Sturridge មក​ពិនិត្យ​សុខភាព​ជោគជ័យ។ ក្រោយ​មក​ដល់​ទឹក​ដី​ថ្មី​អតីត​កីឡាករ Chelsea បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​​នេះ​​ជា​ផ្លូវ​ល្អ​សម្រាប់​ខ្ញុំ។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​នៅ​ទី​នេះ ដែល​ធ្លាប់​លេង​ជាមួយ​គ្នា​ពី​មុន។ សម្រាប់​អ្នក​ចាត់​ការ​ក៏​និយាយ​​ត្រូវរ៉ូវ​គ្នា​ស្រួល ហើយ​ក៏​មាន​ការ​ប្រកួត​ប្រជែង​​ល្អ​ដែរ​នៅ​ទី​នេះ​ដែរ”។

សម្រាប់​លោក Alan Pardew បាន​លើក​ឡើង​ដែរ​ថា៖ “នេះ​ជា​ជោគជ័យ​​ដ៏​ធំ​មួយ​សម្រាប់​ពួក​យើង។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​របស់​ពួក​យើង​អាច​យល់​ថា ពួក​យើង​កំពុង​ប្រជែង​ធ្វើ​យ៉ាង​ណា​​បាន​នៅ Premier League បន្ត​ទៀត មិន​មែន​ត្រឹម​នៅ​ទីលាន​ទេ ក្នុង​ទីផ្សារ​ក៏​ត្រូវ​ប្រជែង​ដូច​គ្នា”។

នៅ​ក្នុង​ហង្សក្រហមDaniel Sturridge ឧស្សាហ៍​របួស​ច្រើន ហើយ​ពេល​វិល​ត្រលប់​មក​វិញ​មិន​អាច​ប្រជែង​កន្លែង​ជាមួយ Mohamed Salah, Sadio Mané និង Roberto Firmino បាន​ឡើយ។ West Brom ពេល​នេះ​កំពុង​ស្ថិង​នៅ​លេខ​១៩​ ក្បែរ​បាត​តារាង លើ Swansea City តែ​មួយ​គត់​ ខណៈ​ពិន្ទុ​ស្មើ​គ្នា​ត្រឹម៕ ​​​​

ប្រភព៖ dailymail