ក្លិបញញួរយក្ស West Ham United បានដាក់សំណើ៣០លានផោន (ឬប្រមាណ៣៥លានដុល្លារ)ទៅកាន់ក្លិបតោខៀវ ​Chelsea ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Armando Broja ។

David Moyes នឹង Armando Broja
David Moyes នឹង Armando Broja

West Ham មានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធនៅរដូវកាលថ្មីខាងមុខនេះហើយត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមនឹងចំណាយ២៥លានផោន បូកប្រាក់បន្ថែម៥លានផោនដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេងខាងលើ។ 

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ កំពុងជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពីបានបង្ហាញទម្រង់លេងលេចធ្លោនៅ Southampton ក្នុងកិច្ចសន្យាខ្ចីជើងកាលពីរដូវកាលមុន។

គួររម្លឹកដែរថា​ នៅរដូវកាលមុន គេបង្ហាញខ្លួនបាន៣៨ប្រកួតឲ្យ​ Southampton ក្នុងនោះគេរកបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង៕