West Ham បានព្រមព្រៀងជាមួយ Sevilla ក្នុងការផ្ទេរខ្សែប្រយុទ្ធ Javier Hernandez ដែលនឹងធ្វើតេស្តសុខភាពនៅថ្ងៃច័ន្ទនេះ។

photo of Javier Hernandez
ខ្សែប្រយុទ្ធ Javier Hernandez

ខ្សែប្រយុទ្ធសញ្ជាតិមិចស៊ីកូរូបនេះនៅសល់កិច្ចសន្យាត្រឹម១០ខែនៅកីឡដ្ឋាន​ London។ ខ្សែប្រយុទ្ធ West Ham រូបនេះអាចនឹងមានតម្លៃ៨លានផោន ដែលលេងបានត្រឹម២រដូវកាលនៅ Premier League។

ការចាកចេញរបស់ Hernandez នឹងផ្តល់ថវិការដល់លោក Manuel Pellegrini អ្នកចាត់ការទូទៅ West Ham សម្រាប់ការមកដល់ដែលអាចធ្វើទៅបាននៅខែមករា ឬរដូវក្តៅខាងមុខ។

កីឡាករវ័យ ៣១ឆ្នាំ បានចូលរួមជាមួយក្រុមញញួរធំនៅឆ្នាំ ២០១៧ ពីក្លិប Bayer Leverkusen និងលេងបាន ៦៣លើក សម្រាប់ក្លិបនេះក្នុងរាល់ការប្រកួតទាំងអស់ដោយរកបាន ១៧ គ្រាប់។ Hernandez នឹងក្លាយជាកីឡាករទី១៤ ដែលចាកចេញពី West Ham ក្នុងលក្ខខណ្ឌផ្លាស់ប្តូរអចិន្រ្តៃយ៍ឬខ្ចីជើងនៅរដូវក្តៅនេះ។

អ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Sevilla កាលពីរដូវកាលមុន Wissam Ben Yedder បានចាកចេញទៅ AS AS Monaco។

photo of Javier Hernandez
ខ្សែប្រយុទ្ធ Javier Hernandez