បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mails បាន​ឲ្យ​ដឹង​ថា  ក្លឹប​លីគ​កំពូល​អង់គ្លេស​ West Ham ព្រមាន​ដាក់​ទណ្ឌកម្ម​ក្រុម​កីឡាករ​របស់​ខ្លួន ដោយ​កាត់​ប្រាក់ខែ​ពាក់​កណ្ដាល​ ប្រសិន​បើ​បរាជ័យ​ក្នុង​ការ​ជួយ​ក្លឹប​បន្ត​នៅ Premier League។

photo of​ West Ham
​ West Ham

គួរឲ្យដឹងដែរថា កីឡាករ​របស់​ក្លឹប​នេះ​ភាគ​ច្រើន​ បាន​ដាក់​លក្ខខ័ណ្ឌ​នេះ​នៅ​ក្នុង​កុងត្រា​ឯកជន​របស់​ខ្លួន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ ពេល​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship។

ប្រសិន​បើ​ធ្លាក់​ទៅ​កាន់​លីគ​ទី២ មែន West Ham មិន​ត្រឹម​តែ​បាក់​មុខ​ទេ ប៉ុន្តែ​ក៏​ជួប​បញ្ហា​ទាក់ទង​នឹង​ប្រាក់​ចំណូល​ផង​ដែរ​។ យ៉ាងណាមិញ មាន​ពាក្យ​ល្ហិចល្ហៀង​ថា ប្រសិន​បើ​ក្លឹប​ធ្លាក់​មែន កីឡាករ​ល្អ​ៗ​មួយ​ចំនួន​នឹង​ចាកចេញ​ពី​ក្លឹប​ភ្លាម។

ក្លឹប West Ham ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៨ ដែល​ជា​តំបន់​គ្រោះថ្នាក់​ត្រូវ​កាត់​ចេញ​ ដោយ​មាន​ ២៤ពិន្ទុ ខណៈ​ក្លឹប Aston Villa ជាប់​លេខ ១៧​ មាន ២៥ពិន្ទុ៕