គ្រូបង្វឹករបស់ក្រុម West Ham United លោក Manuel Pellegrini  បដិសេធ​ក្នុងការចុះកិច្ចព្រមព្រៀងយកខ្សែបម្រើ Yaya Toure ដែរជាអតីតកីឡាកររបស់ Manchester City បើទោះបីជាលោក Manuel Pellegrini ធ្លាប់ធ្វើការជាមួយគ្នាជាង 3ឆ្នាំក៏ដោយ ខណៈពេលនេះ Toure ពុងគ្មានក្លឹបលេងនឹងប្រកាសមិនយកប្រាក់ខែក៏ដោយ។

Manuel Pellegrini
Manuel Pellegrini

ខ្សែបម្រើវ័យ 35 ឆ្នាំរូបនេះបច្ចុប្បន្នគាត់បានកាស់ថាលោកនឹងទៅលេងឱ្យដែរជាគូរប្រជែងរបស់ Man City ដោយមិនយកប្រាក់ខែ ខណៈពេលនេះលោកក៏គ្មានក្លឹបលេងក្រោយកិច្ចសន្យារបស់បានផុតកំណត់ជាមួយ Man City។ 

Yaya Touré
Yaya Touré

គ្រូបង្វឹកជនជាតិឈីលីរូបនេះបាននិយាយថា «Yaya Toure គឺជាកីឡាករល្អប៉ុន្តែនៅក្នុងតំណែងរបស់គាតយើងមានកីឡាកររបស់យើងហើយ។ គាត់នៅតែងតែជាកីឡាករដ៏ល្អជារៀងរហូត ប៉ុន្តែសម្រាប់ពេលនេះគាត់មិនមែនជាជម្រើសរបស់ក្រុម West Ham នោះទេ សម្រាប់ពេលនេះក្រុមនេះមានកីឡាករល្អហើយ» ៕

ប្រភពពី៖ Goal