photo of Lionel Messi
Lionel Messi of Baecelona

អតីតកីឡាករក្រុមតោខៀវ Chelsea លោក William Galas បាននិយាយថាក្រុមតោខៀវ Chelsea មិនដែលបារម្ភពីក្លឹប Barcelona និង Lionel Messi ទេព្រោះ លោកតែងតែជឿជាក់ថាពួកគេនឹងអាចផ្ដួលក្លឹបយក្ស Catalan នេះ ។

ពិតណាស់ ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅកាន់ទឹកដី Camp Nou ដើម្បីប្រយុទ្ធគ្នាក្នុងការប្រកួតជើងទីពីរ នៃពានរង្វាន់ Champion League វគ្គ 16ក្រុមចុងក្រោយ បន្ទាប់ពីជើងទីមួយ ក្រុមទាំងពីរបានបញ្ចប់លទ្ធផលស្មើគ្នា 1ទល់នឹង1 នៅទឹកដី Stamford Bridge ។

William Galas បាននិយាយថា៖ «នៅពេលពួកយើងប៉ះជាមួយក្រុមខ្លាំង ពួកយើងមិនចាំបាច់និយាយអំពីគូប្រជែងឡើយ ។  វាពិតជាពិបាកសម្រាប់ Chelsea ប៉ុន្តែ ខ្ញុំសង្ឃឹមថា ពួកគេនឹងអាចបន្តទៅវគ្គខាងមុខទៀតបាន» ៕

ប្រភពពី៖ goal