photo of Willian
Willian of Chelsea

ខ្សែបម្រើ Willian ជាអ្នកស៊ុតគ្រាប់បាល់ឱ្យ Chelsea ក្នុងជើងទី1 វគ្គ16ក្រុមចុងក្រោយ Champions League ទល់នឹង Barcelona យប់ម្សិលមិញនេះ បានឡើកឡើងថា ក្រុមរបស់ខ្លួន នឹងអាចយកឈ្នះក្រុម Barcelona សម្រាប់ជើងទី2 ទោះការប្រកួតបានត្រឹមស្មើ នៅជើងទី1 ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ ខែ្សបម្រើជំនាញស៊ុតពីចម្ងាយ រូបនេះ បានលើកឡើងថា ក្រុមរបស់ខ្លួននៅតែមានឱកាស ឡើងទៅវគ្គបន្ដ។ ពោលគឺ នឹងអាចយកឈ្នះ Barcelona នៅជើងទី២។ «ខ្ញុំគិតថា យើងឈ្នះការប្រកួតទៅហើយ។ ពួកយើងត្រូវទៅលេង នៅទឹកដីរបស់គេ និងឈ្នះការប្រកួតនៅទីនោះ»។

បើទោះបីជា Lionel Messi ស៊ុតតាមស្មើក្នុងនាទី75 សម្រាប់ភ្ញៀវមកពីអេស្ប៉ាញ បន្ទាប់ពីការភ្លាត់ស្នៀតរបស់ខ្សែការពារវ័យក្មេង Andreas Christensen ក្ដី តែខ្សែបម្រើស្លាបប្រេស៊ីលនិយាយថា៖ «ខ្ញុំគិតថាការប្រកួតនៅបើកចំហនៅឡើយ។ យើងនៅតែអាចឈ្នះសម្រាប់ជើងទី2 ។ ខ្ញុំបានគិតថាយើងនឹងត្រូវតែឈ្នះ បើយើងលេងតាមរបៀបដដែល»៕

ប្រភពពី៖ dailymail