photo Of Wolfsburg
Wolfsburg បន្តនៅ Bundesliga ក្រោយឈ្នះ Holstein Kiel 0-1

ក្លិប Wolfsburg បន្តស្នាក់នៅក្របខ័ណ្ឌ Bundesliga សម្រាប់រដូវកាល ក្រោយទៀត បន្ទាប់ពីបានយកឈ្នះក្រុមលេខ៣មកពីក្របខ័ណ្ឌទី២ Holstein Kiel ១-០ សរុប​លទ្ធផលទាំង២ជើង ៤-១។

ជំនួបវគ្គជម្រុះជើងទី២កាលពីយប់មិញ ម្ចាស់ផ្ទះ Holstein Kiel បានប្រឈមមុខនឹងការ ប្រកួតប្រជែងដ៏តឹងតែង ដោយត្រូវការជ័យជម្នះយ៉ាងហោច ២-០ ទើបមានឱកាសឡើងមក កាន់ក្របខ័ណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ជាលើកដំបូង។

នៅនាទី១៧ខ្សែប្រយុទ្ធកួតគី Yunus Malli ស៊ុតឲ្យ Wolfsburg បាន១គ្រាប់ ប៉ុន្តែស្ថិត ក្នុង​ជំហរក្រៅល្បែង យ៉ាងណានៅនាទី៧៥ខ្សែការពារ Robin Knoche តែតបញ្ចូលទីបាន សម្រេចក្រោយទទួលបាល់ជ្រុងពី Maximilian Arnold។ បន្ទាប់មកពីទៀត Holstein Kiel ស្ទើរ​តាមបានស្មើទៅហើយនៅនាទី៨៥ តែអាជ្ញាកណ្តាលអត់ឲ្យដោយសារបាល់ប៉ះដៃប្រធានក្រុម​កីឡាករ Rafael Czichos។

សូមបញ្ជាក់ថា FC Cologne និង Hamburger SV ធ្លាក់ទៅលេងក្របខ័ណ្ឌទី២ ខណៈ Fortuna Dusseldorf ដឹកដៃ Nurnberg ឡើងមកកាន់ក្របខ័ណ្ឌកំពូលជំនួសវិញ៕

photo of Wolfsburg
Wolfsburg
photo of Wolfsburg
Wolfsburg