Wolves លត់គូក្រុម Pyunik យ៉ាងចាស់ដៃទាំងពីរជើង ឡើងទៅប៉ះក្រុម Torino
16 Aug 2019 - 16:05:24 SHARE

ក្រុមកំពុងឡើងជើងនៅអង់គ្លេស Wolverhampton Wanderers បានបំបាក់ក្រុម Pyunik ក្នុងលទ្ធផល ៤-០ នៅទឹកដី Molineux ដែលសរុបលទ្ធផលទាំងពីរជើង ៨-០ ធ្វើអោយពួកគេឈានទៅកាន់វគ្គ play-off និង ត្រូវប្រកួតទល់នឹងក្រុម Torino។
ខ្សែប្រយុទ្ធ Pedro Neto រកគ្រាប់បាល់បើកឆាកអោយ Wolves សំរាប់ការបង្ហាញខ្លួនលើកដំបូង មុនពេលដែលកីឡាករ Morgan Gibbs-White រកបានគ្រាប់ទី២នៅ៤នាទីបន្ទាប់។
ហើយ Ruben Vinagre និង Diogo Jota រកគ្រាប់បាល់បន្ថែមបានម្នាក់មួយគ្រាប់ទៀត មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជ័យជំនះសរុប ៨-០ ជាកំណត់ត្រាធំបំផុតរបស់ Wolves សំរាប់ការប្រកួតពានអឺរ៉ុប ហើយមានន័យថា នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ ពួកគេនឹងមានឱកាសឈានទៅកាន់វគ្គចែកពូល Europa League បើសិនជាក្រុមដែលដឹកនាំដោយគ្រូបង្វឹក Nuno អាចបំបាក់ក្រុមជើងឯកអ៊ីតាលី ៧សម័យ Torino បាន៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព