​photo of Premier League
Wolves ឡើងមក Premier League វិញក្រោយធ្លាក់តាំងពីឆ្នាំ 2012 មក

ក្រុម Wolves ធានាបានកៅអីឡើងមកក្របខ័ណ្ឌ Premier League រដូវកាល2018-19 ខណៈនៅសល់ 4ប្រកួតទៀតក្នុងលីគទី2 ក្រោយមាន​ មាន92ពិន្ទុ ក្នុង42ប្រកួតឈរកំពូលតារាងក្របខ័ណ្ឌលំដាប់ទីពីរ EFL Championship។

មុនការប្រកួតយប់មិញ Fulham ត្រូវការឈ្នះគ្រប់ប្រកួតដែលនៅសល់ដើម្បីរក្សាឱកាសដេញឱ្យទាន់ក្រុមកំពូលតារាង Championship។ ប៉ុន្តែគ្រាប់បាល់តាមស្មើក្នុងម៉ោងបន្ថែមបង្គ្រប់របស់ Neal Maupay ដណ្ដើមបានលទ្ធផលស្មើ 1ទល់នឹង1 សម្រាប់ Brentford និងធានាកៅអីលីគកំពូលសម្រាប់ Wolves រដូវកាលក្រោយ។ ខណៈ Wolves ខកខានលេងលីគកំពូល6ឆ្នាំ ក្រោយធ្លាក់ចេញតាំងពីឆ្នាំ2012 មក ៕

ប្រភពពី៖ BBC