World Cup៖ ជប៉ុន ក្លាយជាក្រុមអាស៊ីតែ១គត់ ដែលឡើងវគ្គ ១៦ក្រុមចុងក្រោយ
ក្រោយការប្រកួតវគ្គជម្រុះក្នុងពូលបញ្ចប់កាលពីយប់មិញនេះ ១៦ក្រុមជម្រើសជាតិត្រូវបានរកឃើញសម្រាប់ប្រកួតប្រជែងវគ្គចាញ់ធ្លាក់ហើយ ខណៈដែលជប៉ុនជាក្រុមមកពីអាស៊ីតែមួយគត់ បានឡើងវគ្គនេះ។

ឆ្លងកាត់បីប្រកួតវគ្គជម្រុះក្នុងពូលH ជប៉ុនឈ្នះ១ស្មើមួយ និងចាញ់មួយមានបួនពិន្ទុក្នុងដៃស្មើជាមួយសេណេហ្គាល់ដែលមានកំណត់ត្រា ឈ្នះ ចាញ់ ពិន្ទុ និងគ្រាប់បាល់ស្មើគ្នា ប៉ុន្តែជប៉ុនទទួលបានកាតលឿងតិចជាងអញ្ចឹងហើយក្រុមមកពីអាស៊ីមួយនេះ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយបើគិតតាមច្បាប់ Fair Play ហើយវាជាករណីកើតឡើងដំបូងបំផុតក្នុងប្រវត្តិសាស្រ្តWorld Cup។
ដូច្នេះ ជប៉ុន ក្លាយជាក្រុមអាស៊ី តែ១គត់ ដែលអាចឆ្លងផុតវគ្គសន្សំពិន្ទុតាមពូល នៅ FIFA World Cup 2018។ ក្រុមនេះ នឹងត្រូវជួបក្រុមលេខ១ ក្នុងពូល G (អាចជាអង់គ្លេស ឬ បែលហ្សិក) ខណៈកូឡុំប៊ី ដែលឈរលេខ១ ពូល H ត្រូវប៉ះក្រុមលេខ២ ពូល G (អាចជាអង់គ្លេស ឬ បែលហ្សិក)៕
