កីឡាករ Mohamed Salah បានធ្វើឱ្យអ្នកគាំទ្រអេហ្ស៊ីប មានភាពរីករាយយ៉ាងខ្លាំងនៅពេលដែលលោកបានចូលរួមហ្វឹកហាត់ជាលើកដំបូងចាប់តាំងពីការរងរបួសស្មា។ អ្នកគាំទ្រប្រហែល 2000នាក់បានប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ធាន Cairo ដើម្បីមើលការហ្វឹកហាត់ចុងក្រោយរបស់ជម្រើសជាតិរបស់ពួកគេនៅប្រទេសអេហ្ស៊ីប។ មុនពេលហោះហើរទៅកាន់ប្រទេស​រុស្ស៊ីទីក្រុង Grozny ដែលជាមូលដ្ឋានសម្រាប់ការប្រកួត World Cup តែម្តង។

photo of Mohamed Salah
Mohamed Salah of Egypt

ពិតណាស់ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool ពេល​នេះ​បាន​មក​ដល់​ប្រទេស​រុស្សី​ជាមួយ​​ជម្រើស​ជាតិ​អេហ្សីប ព្រម​ទាំង​ធ្វើ​ការ​ហ្វឹកហាត់​មួយ​ចំនួន​​ផង​ដែរ។ Salah កំពុង​ពង្រឹង​កាយ​សម្បទា​ខ្លួន​ឱ្យ​​ល្អ​ឡើង​វិញ​ ជាពិសេស​ស្មា ក្រោយ​មាន​របួស​នៅ  Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​​។ គេ​ចាំ​បាន​ថា របួស​នេះ​កើត​ឡើង​ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ  Sergio Ramos នៅ​វគ្គ​ទី​1 ​ក្នុង​ទីក្រុង Kiev។ ជាក់ស្តែងនៅក្នុងបីប្រកួតកម្ដៅសាច់ដុំចុងក្រោយនេះរបស់អេហ្ស៊ីប ជាមួយ គុយវ៉ែត កូឡុំប៊ី នឹងប៊ែលហ្ស៊ិកគឺមិនមានអវត្តមានរូបគេទេ។

អេហ្ស៊ីបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 28ឆ្នាំ។ ហើយឱកាសរបស់ពួកគេក្នុងពូល A ប្រឆាំងនឹងម្ចាស់ផ្ទះរុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងអ៊ុយរូហ្គាយ គឺពឹងតែលើ Salah ទាំងស្រុងព្រោះគេជាខ្សែបករយុទ្ធមុតស្រួច ហើយក៏ជាកីឡាករលិចធ្លោរជាគេដែលនៅរដូវកាលនេះ ៕

ប្រភពពី៖ postbulletin