ក្លឹប Barcelona បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ហើយ​ ក្រោយ​ប្រកួត​ចាញ់​ Bayern Munich លិទ្ធផល ៣ ទល់នឹង ០ ក្នុង​​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​កាល​ពី​យប់​មិញ។

Xavier Hernández
Xavier Hernández

ខ្សែ​ការពារ Clement Lenglet ដែល​លេង​ពេញ​៩០​នាទី​ឲ្យ Barca ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​សើច កៀក​ស្មាន​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski របស់​ Bayern Munich ពេល​ដែល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។

ផ្ទុយ​ពី​អារម្មណ៍​របស់​អ្នក​ចាត់​ការ Xavi ហាក់​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​ធ្លាក់​ចេញ​ពី UCL ត្រឹម​វគ្គ​នេះ។ ក្រោយ​ចប់​ការ​ប្រកួត​បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “ខ្ញុំ​ចាកចេញ​ដោយការ​ខឹង។ នេះ​ជា​ការ​ពិត​របស់​ពួក​យើង ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ណាស់។ ថ្ងៃ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​យុគសម័យ​ថ្មី”។

រូបភាព​របស់ Lenglet បាន​ឆ្លុះ​​ទៅ​អតីត​កាល ពេល​ដែល Eden Hazard បញ្ចេញ​កាយ​វិការ​ដូច​គ្នា​នេះ បន្ទាប់​ពី Real Madrid ចាញ់ Chelsea ធ្លាក់​ចេញ​ពី​វគ្គ​​ ៤​ក្រុម​ចុងក្រោយ​កាល​ពី​ឆ្នាំ​មុន៕