ក្រុម​ Barcelona នៅ​តែ​មិន​អាច​សងសឹក​ Bayern Munich បាន​ បន្ទាប់​ពី​ចាញ់ ២-០ ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល C នៃ​ពាន​រង្វាន់ Champions League។

Xavier Hernández
Xavier Hernández

​២​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ Bayern ធ្វើ​បាន​ដោយ​​ខ្សែ​ការពារ Lucas Hernandez និង​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane។ ជំនួប​នេះ​លោក Xavi ពិត​ជា​ចង់​ឈ្នះ​ Bayern ​ខ្លាំង​ណាស់ បន្ទាប់​ពី​​រដូវ​កាល​មុន​ក្នុង​ពាន UCL នេះ​ដូច​គ្នា Barca បាន​ចាញ់​ក្រុម​យក្ស​របស់​អាល្លឺម៉ង់​ទាំង​ពីរ​ជើង​សរុប ៦-០។

ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​ចាត់​ការ Xavi បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ ដោយ​គិត​ថា​ក្រុម​របស់​ខ្លួន​សម​តែ​ឈ្នះ មិន​សម​ចាញ់​សោះ។ និយាយ​ប្រាប់​សារព័ត៌មាន​បុរស​សញ្ជាតិ​អេស្ប៉ាញ​លើក​ឡើង​ថា Barca ល្អ​ជាង​ Bayern ក្នុង​ទិដ្ឋភាព​ជា​ច្រើន ជា​ពិសេស​ការ​គ្រប់គ្រង​នៅ​វគ្គ​ទី​មួយ។ វា​ជា​ថ្ងៃ​​ត្រូវ​ឈ្នះ ដោយ​សារ​ក្រុម​លេង​ដោយ​អារម្មណ៍​ល្អ​​និង​មាន​ឱកាស​ទាត់​ច្បាស់​ៗ​ដល់​ទៅ​៧​ដង។

តាម​រយៈលទ្ធផល​ខាង​លើ Bayern ឈរ​កំពូល​តារាង​ពូល C ​ឆ្លង​កាត់​២​ប្រកួត​​មាន​៦​ពិន្ទុ​ពេញ ខណៈ Barcelona នៅ​លេខ​ពីរ​មាន​៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Inter Milan ស្របពេល​ដែល Viktoria Plzan នៅ​បាត​តារាង៕