Xavi ថា Barca គម្លាតពី Real Madrid ជាគម្លាតដ៏អាក្រក់បំផុត
បន្ទាប់ពីលើកពេលប្រកួតកាលពីថ្ងៃទី ១២ ខែ កញ្ញាកន្លងទៅ ជំនួបរវាង Sevilla និង Barcelona នឹងត្រូវលេងនៅរាត្រីនេះនៃក្របខណ្ឌ La Liga។

ក្រុម Real Madrid បច្ចុប្បន្ននេះកំពុងតែស្ថិតនៅកំពូលតារាង La Liga គម្លាតដល់ទៅ ១៦ ពិន្ទុពីក្លឹប Barcelona។ ត្រង់ចំណុចនេះ Xavi ដែលអ្នកចាត់ការរបស់ Barcelona បាននិយាយថា វាជាគម្លាតដ៏អាក្រក់ជាមួយក្រុមអធិរាជស Real Madrid ប៉ុន្តែនៅសល់ច្រើនរដូវកាលទៅមុខទៀត ហើយក៏មិនអាចបដិសេធអ្វីបានកើតឡើងដែរ។
លោក Xavi ក៏បានបន្ថែមទៀតថា អ្វីដែល Barca ត្រូវធ្វើពេលនេះត្រូវហ៊ានលេងជាមួយ Sevilla ដែលជាក្រុមកំពុងឈរលេខ ២ ក្នុងតារាងពិន្ទុ។ Sevilla បច្ចុប្បន្នជាក្រុមខ្លាំងមួយ ក្រោមការដឹកនាំរបស់លោក Julen Lopetegui។
Barcelona ពេលនេះកំពុងស្ថិតនៅលេខ ៨ ក្នុងតារាងពិន្ទុ La Liga ទើបតែមាន ២៧ ពិន្ទុប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រសោកស្ដាយនោះ ពួកគេបានធ្លាក់ចេញពីពានរង្វាន់ Champions League ទៅលេង Europa League៕