photo of Kevin De Bruyne
Kevin De Bruyne of Manchester City

អតីតខ្សែបម្រើក្លឹប FC Barcelona លោក Xavi Hernandez បានកោតសរសើរចំពោះខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester City លោក Kevin De Bruyne ជាមួយនិងខ្សែប្រយុទ្ធ Lionel Messi ។

នៅក្នុងរដូវកាលនេះ De Bruyne កំពុងតែបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជួយក្រុមឈរលើកំពូលតារាង ដាច់ក្រុមលេខ2 Manchester United ចំនួន 15ពិន្ទុ ក្នុងតារាង​ ក្របខ័ណ្ឌ Premier League ។

Xavi និយាយថា ” នៅឯក្លឹប Barcelona យើងមាន Messi ហើយនៅ Manchester City មាន De Bruyne​ ” ។ រាល់ពេលដែល De Bruyne បានបាល់ អ្នកនឹងមានអារម្មណ៍ថាគាត់នឹងធ្វើអ្វីពិសេសជាមួយវា ។

ប្រភពពី៖ soccerladuma