photo of Xavi
Xavi Former of Barcelona

យោងតាមសម្តីរបស់អតីតកីឡាករក្រុម Barcelona , Xavi បាននិយាយថា Paris Saint-Germain នៅតែអាចទម្លាក់ Real Madrid ពី Champions League រដូវកាលនេះ បើទោះបីជា Paris Saint-Germain បានភ្លាត់ស្នៀតចាញ់ជើងទី1 លទ្ថផល 3-1 នៅវគ្គ 16 ក្រុមចុងក្រោយកាលពីសប្តាហ៍មុនក៏ដោយ។

Xavi បាននិយាយថា «Real Madrid ហាក់មានសំណាងក្នុងជើងទី1 ។ ប្រសិនបើ PSG កែប្រែលក្ខណៈមួយចំនួន នោះពួកគេអាចទម្លាក់ Real Madrid បានយ៉ាងស្រួល ។ គ្រប់យ៉ាង គឺអាចកើតឡើងក្នុងរយៈពេល 90នាទី ពីព្រោះ 2 គ្រាប់ គឺមិនច្រើននោះទេ ។ PSG ត្រូវតែធ្វើឲ្យបានរាល់ពេលមានឱកាស»៕