អតីតខ្សែបម្រើ Xavi Hernandez របស់ក្លិប Barcelona ដែលបច្ចុប្បន្នទទួលបន្ទុកធ្វើជាអ្នកចាត់ការទូទៅក្លិប Al Sadd របស់កាតាមិនមានឆន្ទៈក្នុងការចរចាជាមួយក្លិប Barcelona ឡើយខណៈដែលលោក Ronald Koeman នៅតែដឹកនាំបើទោះបីជាក្លឹបកំពុងតែមានតម្រូវការគ្រប់បែបយ៉ាងដើម្បីចូលកាន់តំណែងនៅ ក្លិប Barcelona ក៏ដោយ។

Xavi Hernandez
Xavi Hernandez

ការសែត Marca អះអាងថាក្លឹបអ្នកមានបុណ្យ Barcelona បានបដិសេធមិនបើកការចរចានៅពីក្រោយខ្នងសម្រាប់គ្រូបង្វឹកបណ្តោះអាសន្ននោះទេដោយចាត់ទុកថាវាមិនគោរពដល់គ្រូបង្វឹកកំពុងដឹកនាំបច្ចុប្បន្ន។

អ្នកចាត់ការវ័យ ៤១ ឆ្នាំរូបនេះមានការគោរពយ៉ាងខ្លាំងចំពោះគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះហើយចាត់ទុកគាត់ជាវីរបុរសម្នាក់របស់បាសេឡូណា។

កិច្ចសន្យាបច្ចុប្បន្នរបស់ Xavi ជាមួយក្លឹប Al Sadd មានសុពលភាពរហូតដល់ឆ្នាំ ២០២៣ ៕