photo of Xavi
Xavi of Barcelona

ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona លោក Xavi បាននិយាយថាវាជាការប្រសើរ បំផុតសម្រាប់កីឡាករ Lionel Messi ដែលបានស្នាក់នៅក្លឹប Barca រហូតដល់បញ្ចប់អាជីពរបស់គាត់ ក្រោយពីបានចុះកិច្ចសន្យាបន្ថែម ។

អនាគតរបស់កីឡាករសញ្ចាតិអាហ្សង់ទីន Lionel Messi បានក្លាយជាប្រធានបទនៃការពិភាក្សាខណៈដែល Barca មិនទាន់បានបញ្ជាក់ពីការបន្តកិច្ចព្រមព្រៀងរបស់គាត់ ដែលផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះទេ។

យើងមិនច្បាស់ទេថា តើគាត់បានចុះហត្ថលេខាលើកិច្ចសន្យាដែរឬទេ ខណៈដែលប្រធានក្លឹប Barca បាននិយាយថាគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យានោះ ។​ គាត់បាននិយាយទៅកាន់សារ​ព័ត៌មាន Goal ថា “សម្រាប់ខ្ញុំវារួចរាល់​ហើយ Leonel Messi ត្រូវការ Barca ហើយជាពិសេស Barca ត្រូវការ Messi ដូចគ្នា។ វាពិតជារឿងដ៏ល្អសម្រាប់ក្រុម Barcelona ប្រសិនបើ Messi ស្នាក់នៅទីនោះបន្តទៀត” ។

ក្នុងនាមជាសមាជិកក្លឹប Barcelona “ខ្ញុំចង់ឱ្យ Messi នៅបន្តទៀតក្នុងអាជីពរបស់គាត់ព្រោះយើងមានឱកាសឈ្នះពានរង្វាន់ច្រើនប្រសិនបើគាត់នៅ Barca។ គាត់​បាន​បន្ថែមទៀតថា គាត់គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់” ។

photo of Xavi
Xavi of Barcelona