លោក Xavi Hernandez ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Barcelona ដែលទើបនឹងតែងតាំងបានចូលធ្វើការថ្ងៃដំបូងក្នុងថ្ងៃនេះ។

Xavi Hernandez
Xavi Hernandez

យោងតាមកាសែយ AS អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានធ្វើការសម្រេចចិត្តផ្លាស់ប្តូរគ្រូផ្នែកកាយសម្បទាដោយសារតែពេលកន្លងមកមានបញ្ហារបួសកីឡាករជាបន្តបន្ទាប់។

លោក Juanjo Brau ដែលជាអ្នកព្យាបាលកាយសម្បទារបស់ក្លឹប និង Albert Roca ដែលជាគ្រូបង្ហាត់កាយសម្បទា ត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់ពួកគេ។

លោក Carles Nogueira និង Ivan Torres ដែលធ្លាប់ធ្វើការជាមួយលោក Xavi នៅក្លឹប Al-Sadd នឹងត្រូវចូលជំនួសជាបុគ្គលិកផ្នែករាងកាយក្នុងក្រុម៕