លោក Xavi Hernandez គ្រូបង្វឹករបស់ Barcelona បានកោតសរសើរថាកូនក្រុមរបស់លោកគឺ Sergio Busquets គឺជាខ្សែបម្រើការពារដ៏ឆ្នើមបំផុតក្នុងរយៈពេល១៥ឆ្នាំមកនេះ។

Xavi Hernandez នឹង Sergio Busquets
Xavi Hernandez នឹង Sergio Busquets

Busquets ដែលទទួលតំណែងប្រធានក្រុម Barcelona បន្តពី Lionel Messi ដែលចាកចេញបានក្លាយជាកីឡាករស្នូលមួយរូបរបស់ក្រុមបើទោះបីជាមានអាយុ៣៣ឆ្នាំហើយក៏ដោយនិងនៅតែបន្តកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមជាមួយក្រុមឈុតធំ Barcelona តាំងពីឆ្នាំ២០០៨ និងបានបង្ហាញខ្លួនជាង៨០០ប្រកួតឲ្យក្លិប និងបានឈ្នះពានជាង៣២ពានជាមួយ Barcelona ។

យ៉ាងណាមិញ Casemiro ដែលជាខ្សែបម្រើនៅ Real Madrid ក៏ត្រូវបានគេទទួលស្គាល់ថាជាខ្សែបម្រើការពារល្អបំផុតមួយដែរ ប៉ុន្តែក្នុងគំនិត Xavi គឺ Busquets នៅតែល្អជាង។

លោក Xavi បានថ្លែងថា៖ “ខ្ញុំមានការគោរពចំពោះ Casmiro ប៉ុន្តែ Busquets គឺជាខ្សែបម្រើការពារដ៏ល្អបំផុតក្នុងរយៈពេល១៥ឆ្នាំចុងក្រោយមកនេះ។ ការស្វែងរកកីឡាករដូចគេគឺពិតជាស្មុគស្មាញ ហើយអ្វីដែលគេបានផ្ដល់ឲ្យពួកយើងគឺគ្មានអ្នកណាផ្ដល់ឲ្យយើងបានទេ”៕