លោកគ្រូបង្វឹក Xavi Hernandez បានទាក់ទងទូរស័ព្ទទៅខ្សែប្រយុទ្ធ Alvaro Morata ដោយផ្ទាល់ដើម្បីបញ្ចុះបញ្ចូលគេឲ្យមកចូលរួមជាមួយក្លិប Barcelona ។

Alvaro Morata
Alvaro Morata

Barcelona ទើបតែទិញយកខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City រួចប៉ុន្តែសារព័ត៌មាន Diario AS បានចុះផ្សាយថា Xavi នៅចង់បានកីឡាករម្នាក់ទៀតគឺ Morata ។

Morata បានចំណាយពេលជាង ១៨ខែស្នាក់នៅក្លិបសេះបង្កង់ Juventus ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។

យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់ទៅថ្នាក់លើរបស់ Juventus ថាគេចង់ចាកចេញខណៈដែល Barca បានជជែកជាមួយគេនិងភ្នាក់ងាររបស់គេរួចអស់ហើយ។

Atletico Madrid ទំនងជាពុំអាចឃាត់ Morata មិនឲ្យផ្ទេរមកទឹកដី Camp Nou បាននោះទេស្របពេលដែល Xavi បានទាក់ទងសុំខ្ចីជើង Morata ៦ខែសិនមុននឹងទិញយកគេផ្ដាច់តែម្ដង៕