អតីតកីឡាករខ្សែបម្រើឆ្នើម Xavi Hernandez បានបង្ហើបសារចុងក្រោយ លោកបានបដិសេធចូលខ្លូនទៅដឹកនាំក្រុម FC Barcelona ដោយសារតែមិនមានសមត្ថភាពគ្រប់គ្រាន់ និងខ្ចីពេក ហើយការទាក់ទងរបស់ក្រុមខ្លាំងអេស្ប៉ាញ ដែលមានលោក Oscar Grau ជានាយកប្រតិបត្តិផងនោះ ក៏លឿនពេកដែរ ក្រោយបណ្តេញលោក Ernesto Valverde ចេញពីតំណែង។

photo of Xavi Hernandez
អតីតកីឡាករខ្សែបម្រើឆ្នើម Xavi Hernandez

តាមការឲ្យដឹងពី BBC នាថ្ងៃទី១៧ ខែកមរា ឆ្នាំ២០២០ នេះ លោក Xavi ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុម Al Sadd ស្ថិតក្នុងលីគកំពូលកាតាបានលើកឡើងថា ក្លឹបបាល់ទាត់ FC Barcelona បានធ្វើការទាក់ទងមកលឿនពេកសម្រាប់លោកក្នុងការទៅដឹកនាំអតីតក្រុមមួយនេះ គ្រាដែលលោកពិបាកក្នុងការសម្រេចចិត្ត ក្រោយពេលចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Al Sadd នៅពេលដែលបានបញ្ឈប់អាជីពបាល់ទាត់ និងឡើងជាអ្នកចាត់ការទូទៅកាលខែឧសភា ឆ្នាំ២០១៩។

photo of Xavi Hernandez
កីឡាករ Xavi Hernandez

បុរសវ័យ ៣៩ឆ្នាំ Xavi បានបន្តថា លោកពិតជាមានក្តីស្រមៃក្លាយជាគ្រូបង្វឹកក្រុមខ្លាំងនៅថ្ងៃអនាគត គ្រាដែលអតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ជាអតីតកីឡាករដែលបានបង្ហាញខ្លួនលើទីលានក្នុងក្រុម Barcelona បាន ៧៥០ប្រកួតចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៥ និងរកបាន ១៣គ្រាប់ សម្រាប់ ១៣៣ប្រកួតជាមួយក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុបមួយនេះ៕

photo of Xavi Hernandez
Xavi Hernandez