កីឡាករខ្សែបម្រើ Yannick Carrasco បានបំពេញការផ្ទេរត្រលប់មកកាន់ Atletico Madrid វិញ ពោលគឺពីរឆ្នាំបន្ទាប់ពីរូបគេ ចាកចេញទៅចូលរួមជាមួយក្លឹបចិន Dalian Yifang។

photo of Atletico Madrid
Atletico Madrid

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ នឹងត្រលប់មកកាន់ទឹកដី Wanda Metropolitano ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ហើយការត្រលប់មករបស់គេ ក្រោយពីពេលមានការផ្ទះចចាមអារ៉ាម ទាក់ទងនឹងការផ្ទេរ ខ្សែប្រយុទ្ធ Edinson Cavani របស់ Paris Saint-Germain។

ផលចំណេញមួយដែល Atletico នាំយក Carrasco មកចូលរួមសារជាថ្មី គឺពួកគេមិនចាំបាច់ចំណាយទៅលើតំលៃនៃការដោះដូរ ដូច្នេះពួកគេរួចផុតពីទុក្ខកង្វល់ ទៅលើការចាយវាយលើប្រាក់ពលកម្មកីឡាករ។

photo of Atletico Madrid
Atletico Madrid

គួរបញ្ជាក់ថា Carrasco ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Diego Simeone រួចហើយ ដូច្នេះរូបគេ មិនចំណាយពេលច្រើន ដើម្បីសម្របខ្លួនទៅនឹងក្រុម អេស្ប៉ាញមួយនេះឡើយ៕