ខ្សែបម្រើ Yaya Toure  បាននិយាយថាគ្រូបង្វឹក Pep Guardiolaជាមនុស្សរើសអើយពូជសាសន៍ ចូលជិតតែកីឡាករស្បែកស នឹងមិនចូលចិត្តកីឡាករអាហ្រ្វិកទេ ដោយសារតែហេតុផលជាតិរបស់ខ្ញុំ។

photo of Yaya Toure
Yaya Toure of Manchester City

ពិតណាស់ Toure ធ្លាប់ប្រាប់ម្ដងហើយថា លោកនឹងចាកចេញពី Man City នៅចុងបញ្ចប់រដូវកាលនេះ។ ខណៈដែលរដូវកាលនេះទំនាក់ទំនងរបស់គាត់ជាមួយលោក Guardiola កាន់តែយ៉ាប់យ៉ឺនទៅយ៉ាប់យ៉ឺនទៅ នឹងបានលេងតែមួយដង់ប៉ុណ្នោះក្នុងរដូវកាលនេះ តាំងពីដើមរដូវកាលមក។

ខ្សែបម្រើសញ្ជាតិកូតឌីវ័ររូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ខ្លួនចង់ក្លាយជាមនុស្សម្នាក់ ដែលបង្ហាញការពិតថា លោក Guardiola មិនមែនស្រលាញ់ និងមានភាពជិតស្និទ្ធជាមួយនឹងកីឡាករដូចជាក្នុងរូបថតនោះទេ ព្រោះថាលោកចូលចិត្តសម្តែងជាមនុស្សល្អនៅមុខកាមេរ៉ាតែប៉ុណ្ណោះ ៕

ប្រភពពី៖ Daily Mail