កីឡាករ Yaya Toure បានធ្វើតេស្តសុខភាពនៅក្នុងទីក្រុងឡុង ហើយជិតបានចុះកុងត្រាថ្មីទៀតហើយ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងាររបស់គាត់។

Yaya Toure
Yaya Toure

កិច្ច​សន្យា​របស់ Toure​ បាន​អស់​ជាមួយ​ Man City កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ ក្រោយ​រួមរស់​នៅ​ទីនោះ​អស់​រយៈពេល​8​ឆ្នាំ។ អតីត​​កីឡាករ​របស់ Barcelona មិន​ទាន់​ប្រកាស​ ពី​ក្លឹប​បន្ទាប់​ដែល​​ត្រូវ​ផ្លាស់​ទៅ​ទេ តែ​ភ្នាក់ងារ​របស់​គេ​​បាន​បង្ហើប​ឱ្យដឹង​កាល​ពី​ម្សិលមិញ​ពី​ព័ត៌មាន​​ខ្លះៗ ប្រសិនបើគាត់ទៅលេងឱ្យក្លឹបណានោះពួកគេមិនចាំបាច់ចំណាយប្រាក់ទេ ព្រោះគាត់គ្នានកិច្ចសន្យាជាមួយណាឡើយ។

Dimitry Seluk ដែល​ជា​ភ្នាក់ងារ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា៖ « Toure បានឆ្លងកាត់ការព្យាបាលនៅទីក្រុងឡុងដ៍រួចហើយ។ Yaya ជិតនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីហើយ»។ ប៉ុន្តែលោកមិនបានបញ្ចាក់ក្លឹបដែរគាត់ទៅលេងនោះទេ ត្រូវរង់ចាំដល់ថ្ងៃអង្គារទើបគាត់ចុះហត្ថលេខាផ្លូវការជាមួយក្លឹប ៕

ប្រភពពី៖ sportskeeda