ខែ្សបម្រើរបស់ក្រុម Manchester City កីឡាករ Yaya Toure នឹងចាកចេញពីក្លិបនាបំណាច់រដូវកាលនេះ។

photo of Yaya Toure
Yaya Toure of Manchester City

កីឡាករវ័យ 34ឆ្នាំរូបនេះ នឹងធើ្វការបង្ហាញខ្លួនជាលើកចុងក្រោយទល់នឹងក្រុម Brighton នៅថៃ្ងពុធ សប្ដាហ៍ក្រោយ។ នេះបើតាមការឲ្យដឹងរបស់គ្រូបង្វឹកលោក Pep Guardiola។

ពិតណាស់ កីឡាករជម្រើសជាតិកូតឌីវ័រ នេះ បានចូលរួមជាមួយ City ពីក្រុម Barcelona ក្នុងទឹកប្រាក់ប្រមាណជាង 25លានផោន នៅឆ្នាំ2010 និងបានចុះកុងត្រារយៈពេល 1ឆ្នាំ កាលពីខែមិថុនា ឆ្នាំ2017 កន្លងមក៕

ប្រភពពី៖ bbc