ខ្សែការពារចាស់វស្សាកីឡាករ Ashley Young បាននិយាយថា កីឡាកររបស់ Arsenal អបអរគ្រាប់បាល់យប់មិញធ្វើដូចបានឈ្នះពានលីគ បន្ទាប់ពីពួកគេស៊ុតចូលមួយគ្រាប់ទៅលើ Aston Villa នៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League។

Ashley Young
Ashley Young

ជាការពិតណាស់ Arsenal យប់មិញបានទទួលជ័យជម្នះទៅលើក្រុម Aston Villa នៅក្រៅដីក្នុងលទ្ធផល ១-០ ដែលមួយគ្រាប់នោះគឺរកបានដោយ Bukayo Saka នៅនាទីទី ៣០ ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមកាំភ្លើងធំបន្តឈរនៅលេខរៀងទី ៤ ដដែល ក្រោយឆ្លងកាត់ ២៨ ប្រកួត ពួកគេមាន ៥៤ ពិន្ទុក្នុងដៃ។

ក្រោយបញ្ចប់ការប្រកួត Young ខ្សែការពាររបស់ Aston Villa បានផ្តល់កិច្ចសម្ភាសន៍ទៅកាន់ VillaTV យ៉ាងដូច្នេះថា៖ “ញុំចង់ធ្វើយ៉ាងណា ឱ្យកន្លែងមួយនេះក្លាយជាកន្លែងដែលពិបាកសម្រាប់ក្រុមដទៃ ហើយខ្ញុំគិតថានៅទីនេះគឺជាកន្លែងដែលក្រុមដទៃមិនងាយស្រួលយកបាន ៣ ពិន្ទុទេ។

អ្នកបានឃើញនៅយប់មិញហើយ អំពីរបៀបដែលពួកគេអបអរគ្រាប់បាល់និយាយឱ្យស្មោះត្រង់ទៅ ពួកគេធ្វើដូចបានឈ្នះពានលីគអ៊ីចឹង”៕